កាលពីព្រេងនាយ នៅក្បែរភូមិតូចមួយ មានកសិដ្ឋានដ៏តូចមួយ។
ក្នុងកសិដ្ឋាននោះមានកូនមាន់មួយ ឈ្មោះថា ដាយស៊ី។
“ពេលធំឡើង ខ្ញុំចង់ហើរឲ្យបានខ្ពស់ៗទៅលើមេឃ។” ដាយស៊ី និយាយ។
ប៉ុន្តែមាន់ផ្សេងទៀត បែរជាសើចចំអកឲ្យនាងទៅវិញ។
ពួកគេនិយាយថា៖ “ឯងចម្លែកណាស់។ យើងឈប់លេងចូលឯងហើយ!”
ពេលនោះមេមាន់ បានប្រាប់នាងថា៖ “ដាយស៊ី យើងអាចទទះស្លាបយើងបាន។ ប៉ុន្តែកូនដឹងទេ ពិបាកណាស់ដែលមាន់អាចហើរបាននោះ។”
ដាយស៊ី មិនបោះបង់ឡើយ។
រៀងរាល់ថ្ងៃ នាងហ្វឹកហាត់ខ្លួនឯងដោយខំទទះស្លាបរបស់នាង។
ផ្លាប់! ផ្លាប់! ផ្លាប់! នាងប្រឹងទទះស្លាប ប៉ុន្តែនាងមិនអាចយោងខ្លួនឲ្យផុតពីដីបានឡើយ។
ក្នុងពេលហ្វឹកហាត់ នាងស្រមៃថាខ្លួនឯងកំពុងតែហើរយ៉ាងខ្ពស់ទៅលើមេឃ។ ហើយនាងមើលឃើញមាន់ដទៃទៀតនៅខាងក្រោម។
នាងស្រមៃទៀតថា នាងកំពុងតែហើរកាត់ហ្វូងចាប និងត្រចៀកកាំ។
“អ្ហូ អស្ចារ្យ!” មាន់ចេះហើរ!“ ពួកបក្សីលាន់មាត់។
ដូច្នេះ... ផ្លាប់! ផ្លាប់! ផ្លា់ប់! ដាយស៊ី ខំរៀនទទះស្លាបខ្លួនឯងរាល់ថ្ងៃ។
នាងហើបខ្លួនផុតពីដីបានបន្តិច ក៏ធ្លាក់ចុះមកវិញ។
“ខ្ញុំបែបមិនចេះហើរទេម៉ែ! មាន់ឯទៀតនិយាយត្រូវណាស់។” ដាយស៊ី យំប្រាប់មេមាន់។
មេមាន់ក៏លួងលោមថា “ដាយស៊ី កូនខុសពីគេ។ មាន់ផ្សេងទៀតគេមិនចង់ចេះហើរទេ ប៉ុន្តែកូនទេចង់ហើរ! កូនអាចធ្វើបាន។”
ថ្ងៃក្រោយមក ដាយស៊ី បានឡើងទៅលើដំបូលទ្រុង ហើយនាងខំទទះស្លាប ផ្លាប់ ផ្លាប់ ផ្លាប់។
នាងហើរទៅលើអាកាសហើយទទះស្លាប...ទទះស្លាបហើយ...ទទះស្លាបទៀត...ហើយក៏...
ប៉ាំង!
មាន់ផ្សេងទៀតបានសើចខ្លាំង ៗ ។
"ហាហាហាយើងប្រាប់អ្នកថាមាន់មិនអាចហើរបានទេ!"
ប៉ុន្តែថ្ងៃបន្ទាប់ ដាយស៊ី បានឡើងទៅកាន់តែខ្ពស់ជាងមុនរហូតដល់ដំបូលខ្ទម!
ផ្លាប់! ផ្លាប់! ផ្លាប់! ដាយស៊ី ខំទទះស្លាប។
នាងហើរទៅលើអាកាសហើយប្រឹង ទទះស្លាប...ទទះហើយ...ទទះទៀត...ហើយទទះទៀត...ហើយ...
នាងនៅតែហើរបានទៀត!
ខ្យល់ក្រោមស្លាបនាងខ្លាំងទៅៗ ធ្វើឲ្យនាងហើរបានកាន់តែខ្ពស់ទៅៗ!
ហ្វូងចាប និងត្រចៀកកាំ លាន់មាត់ថា៖ “អស្ចារ្យមែន! មាន់ចេះហើរ!”
ឯមាន់ដទៃទៀតក៏ចង់ចេះហើរដូចនាងដែរ!
ពួកគេលាន់មាត់ឡើងថា៖ “អូ ដាយស៊ី! ឯងពិតជាអស្ចារ្យមែន!”
This story is brought to you by the Global African Storybook Project, an effort to translate the stories of the African Storybook Project into all the languages of the world.
You can view the original story on the ASP website here