មាន់ និង ម្រើមព្រះ

មាន់ និងម្រើមព្រះ ជាមិត្តនឹងគ្នា។ ប៉ុន្តែពួកវាតែងប្រជែងគ្នាជានិច្ច។

ថ្ងៃមួយ ពួកគេក៏បបួលគ្នាលេងបាល់ទាត់។ អ្នកទាំងពីរចង់ដឹងថាតើនរណាពូកែជាងគេ។

1

ពួកគេក៏ចេញទៅទីលានបាល់ទាត់។ ការប្រកួតក៏ចាប់ផ្ដើម។

មាន់រត់យ៉ាងលឿន។ ប៉ុន្តែម្រើមព្រះ រត់លឿនជាង។

មាន់ទាត់បាល់បានឆ្ងាយ។ ប៉ុន្តែម្រើមព្រះ ទាត់បាល់បានឆ្ងាយជាង។

មាន់ក៏ចាប់ផ្ដើមមួម៉ៅ។

2

ពួកគេក៏សម្រេចចិត្តទាត់ប៉េណាល់ទីវិញម្ដង។

ដំបូងម្រើមព្រះ ធ្វើជាអ្នកចាំទី។ មាន់ទាត់ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ។

បន្ទាប់មក ដល់វេនមាន់ចាំទីវិញម្ដង។

3

ម្រើមព្រះទាត់បាល់ចូល។

ម្រើមព្រះបណ្ដើរបាល់ចុះឡើង ក៏ទាត់ចូលទៀត។

ម្រើមព្រះ តែតបាល់ចូលទីទៀត។

ម្រើមព្រះទាត់ចូលសរុបបានប្រាំគ្រាប់។

4

ពេលចាញ់បែបនេះ មាន់ខឹងយ៉ាងខ្លាំង ។

ម្រើមព្រះអស់សំណើច ព្រោះឃើញមិត្តវាខឹងឡើងមុខក្រហម។

5

មាន់ខឹងខ្លាំងពេក ក៏បើកចំពុះចឹកលេបម្រើមព្រះចូលពោះបាត់។

6

ពេលដើរមកផ្ទះវិញ មាន់ក៏ជួបនឹងមេម្រើមព្រះ។

មេម្រើមព្រះក៏សួរថា៖ “តើឯងបានឃើញកូនខ្ញុំដែរឬទេ?” មាន់មិននិយាយអ្វីទាំងអស់។

មេម្រើមព្រះ ព្រួយបារម្ភយ៉ាងខ្លាំង។

7

រំពេចនោះ មេម្រើមព្រះ បានឮសំឡេងខ្សាវៗ។ “ម៉ែជួយកូនផង!”

មេម្រើមព្រះសម្លឹងជុំវិញ ហើយប្រឹងស្ដាប់យ៉ាងប្រុងប្រយ័ត្ន។ សំឡេងនោះ គឺឮចេញពីក្នុងពោះមាន់សោះ។

8

មេម្រើមព្រះក៏ស្រែកថា៖ “កូនសម្លាញ់! ចូរកូនប្រើជំនាញពិសេសរបស់កូនទៅ។”

ម្រើមព្រះ ក៏បញ្ចេញក្លិនស្អុយ និងរសជាតិគួរឲ្យខ្ពើម។ មាន់ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួន។

9

មាន់ចាប់ផ្ដើមភើ។ បន្ទាប់មកវាចាប់ផ្ដើមខាកផង ស្ដោះផង។

ក្រោយមក វាក៏កណ្ដាស់ ហើយក្អក។ ក្អកហើយ ក្អកទៀត។

ម្រើមព្រះគួរឲ្យខ្ពើមរអើមណាស់!

10

មាន់ក៏ក្អកចេញម្រើមព្រះពីក្នុងពោះវាមកក្រៅ។

មេម្រើមព្រះ និងកូន ក៏នាំគ្នាវារឡើងដើមឈើដើម្បីលាក់ខ្លួន។

11

ចាប់ពីពេលនោះមក មាន់ និងម្រើមព្រះ ក្លាយជាសត្រូវនឹងគ្នារហូតមក។

12

មាន់ និង ម្រើមព្រះ

Text: Winny Asara
Illustrations: Magriet Brink
Translation: Khuob Sopheak
Language: Khmer

This story is brought to you by the Global African Storybook Project, an effort to translate the stories of the African Storybook Project into all the languages of the world.

You can view the original story on the ASP website here

Global ASP logo

Creative Commons License
This work is licensed under a Creative Commons Attribution 3.0 Unported License.